ក) វិស័យអាទិភាព
ផលិតកម្ម សំណង់ អាយសុីធី អគ្គីសនី ទេសចរណ៍ និងជំនាញផ្សេងទៀតដែលមានតម្រូវការខ្ពស់
ខ) កម្មសិក្សាការីដែលជាក្រុមគោលដៅ
និយោជិក / បុគ្គលិកដែលកំពុងធ្វើការងារក្នុងរោងចក្រសហគ្រាសនិងសិស្ស-និស្សិតដែលត្រូវបណ្តុះបណ្តាលត្រៀមចូលទីផ្សារពលកម្មនាពេលអនាគត់
គ) រយៈពេលបណ្តុះបណ្តាលសរុប
≤១៨ ខែ
ឃ) ថ្លៃឯកតា
៨,០០០,០០០ រៀល / និស្សិត / កម្មវិធី
ង) វិញ្ញាបនប័ត្រ
ក្របខ័ណ្ឌគុណវុឌ្ឍិរបស់ប្រទេស(CQF)ឬវិញ្ញាបនបត្រចេញដោយក្រុមហ៊ុន និងសាលាបណ្ដុះបណ្ដាល
២.គំរូស្ដីការផ្ដល់ហិរញ្ញប្បទានោ: ការចូលរួមវិភាគទានលើការចំណាយជាហិរញ្ញវត្ថុឬជាទ្រព្យផ្សេង។ ខណះដែលឧស្សាហកម្ម និងវិទ្យាស្ថានបណ្ដុះបណ្ដាលចូលរួមវិភាគទានលើការចំណាយកាន់តែច្រើនគេ និងផ្ដល់ពិន្ទុកាន់តែខ្ពស់។ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) និងផ្ដល់ហិរញ្ញវត្ថុសម្រាប់តែទៅលើការចំណាយប្រតិបត្តិការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ជូលការវិនិយោគមូលធនដូចជា អគារ ឧបករណ៏ សម្រាប់ធ្វើការបណ្ដុះបណ្ដាល។ល។
៣.គំរូស្ដីពីការបណ្ដុះបណ្ដាល: កម្មវិធីបណ្ដុះបណ្ដាលរួមគ្នារវាងឧស្សាហកម្ម និងសាលាបណ្ដុះបណ្ដាល។ វគ្គបណ្ដុះបណ្ដាលដែលផ្ដួចផ្ដើមដោយក្រុមហ៊ុន នឹងទទួលបានពិន្ទុកាន់តែច្រើន។ ប្រសិនបើវគ្គបណ្ដុះបណ្ដាលធ្វើឡើងដោយមានការអនុវត្តនៅតាមរោងចក្រ សហគ្រាសកាន់តែច្រើន នោះគេនឹងទទួលបានពិន្ទុកាន់តែខ្ពស់។ អ្វីដែលគេចង់បានគឺ មានការអនុវត្តជាក់ស្ដែក /ការងារតាមរោងចក្រ សហគ្រាសលើសពី ៥០% (>50%) ។លើសពីនេះទៀត សមាគមន៏ធុរកិច្ច ជាពិសេស ក្រុមហ៊ុនអាជីវកម្មធន់តូច និងមធ្យម និងត្រូវបានលើកទឹកចិត្តអោយធ្វើជាអ្នកតំណាងរបស់សមាជិកខ្លួនក្នុងផ្ដួចផ្ដើមវគ្គបណ្ដុះបណ្ដាលរួមគ្នាដាក់សំណើមកកាន់គម្រោង។
៤.កិច្ចសន្យាបណ្តុះបណ្តាលរួមគ្នាក្នុងភាពជាដៃគូរវីស័យសាធារណះ និងក្រុមហ៊ុន(PPP): ត្រូវតែធានានូវការសម្រេចបានលទ្ធផលលើសូចនាករសមិទ្ធកម្មសំខាន់ចាំអប្បបរមាដូចខាងក្រោម (KPIS)
សួចនាករសមិទ្ធកម្មសំខាន់ៗ
ក្រុមហ៊ុនអាជីវកម្មធន់ធំ
ក្រុមហ៊ុនអាជីវកម្មធន់តូច និងមធ្យម
ក) អត្រាបោះបង់ការសិក្សា
≤ ២០% នៃចំនួនសិស្សនិស្សិតដែលបានចុះឈ្មោះចូលរៀន
≤ ២៥% នៃចំនួនសិស្សនិស្សិតដែលបានចុះឈ្មោះចូលរៀន
ខ) អត្រាមានការងារធ្វើ (សម្រាប់វគ្គបណ្ដុះបណ្ដាលសិស្សនិស្សិតត្រៀមចូលទីផ្សារពលកម្មតែប៉ុណ្ណោះ)
≥ ៧៥% នៃសិស្សិនិស្សិតដែលបានបញ្ចប់ការសិក្សាត្រូវ ទទួលបានការងារធ្វើជាផ្លូវការនៅក្នុងក្រុមហ៊ុនណាមួយក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលនៅក្នុងមុខរបរដែលពាក់ព័ន្ធ
≥ ៧៥% នៃសិស្សិនិស្សិតដែលបានបញ្ចប់ការសិក្សាត្រូវ ទទួលបានការងារធ្វើជាផ្លូវការនៅក្នុងក្រុមហ៊ុនណាមួយក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលនៅក្នុងមុខរបរដែលពាក់ព័ន្ធ
គ) ប្រាក់ខែរបស់សិស្សិនិស្សិតបន្ទាប់ពីចប់បានរយះពេល ៣ ខែ
- វគ្គបណ្តុះបណ្តាលបំប៉ន
- វគ្គបណ្តុះបណ្តាលសិស្ស-និស្សិតដែលត្រៀមចូលទីផ្សារពលកម្ម
≥ ១០% នៃប្រាក់ខែបច្ចុប្បន្ន
≥ ១១០% នៃប្រាក់ឈ្នួលអប្បបរមារបស់និយោជិតរោងចក្រកាត់ដេរ និងស្បែកជើង (គិតតែទៅលើប្រាក់ខែមូលដ្ឋានប៉ុណ្ណោះ)
≥១០% នៃប្រាក់ខែបច្ចុប្បន្ន
≥ ១១០% នៃប្រាក់ខែយោង១៥០ដុល្លារ (គិតតែទៅលើប្រាក់ខែមូលដ្ឋានប៉ុណ្ណោះ)
* សម្រាប់វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចគឺជា KPIs ដូចគ្នានៃសហគ្រាសធុនតូចនិងមធ្យម។
ក) គុណភាពនិងភាពពាក់ព័ន្ធនៃសំណើរួម (សនិទានភាពការរួមបញ្ចូលយេនឌ័រផ្តួចផ្តើមដោយក្រុមហ៊ុន។ ល។ )
ខ) លក្ខណៈសម្បត្តិនិងបទពិសោធន៍ឧស្សាហកម្មរបស់គ្រូបណ្តុះបណ្តាល
គ) គុណភាពនៃមាតិកាបណ្តុះបណ្តាលដែលបានគូសបញ្ជាក់និងសមត្ថភាព
ឃ) ភាពគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន