មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

គោលការណ៍ណែនាំ

នីតិវិធីដាក់ពាក្យស្នើសុំ

ការដាក់ពាក្យស្នើសុំថវិកាពីមូលនិធិជាតិអភិវឌ្ឍន៍ជំនាញ (SDF) មាន ៥ ជំហាន។ ជំហានដំបូង គឺសាលាបណ្តុះបណ្តាល/អ្នកផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អប់រំ និងបច្ចេកទេស (TVET) និងក្រុមហ៊ុន ធ្វើការពិភាក្សាជាមួយគ្នាអំពីតម្រូវការសម្រាប់ការបណ្តុះបណ្តាល ហើយនៅពេលដែលតម្រូវការស្តីពីការបណ្តុះបណ្តាល ត្រូវបានកំណត់រួចរាល់ (ដូចជាការបណ្តុះបណ្តាលមុនចូលបម្រើការងារ ឬវគ្គបំប៉នបង្កើនជំនាញការងារ) គេអាចដាក់សំណើបណ្តុះបណ្តាលរួមគ្នាទៅកាន់អង្គភាពគ្រប់គ្រងគម្រោង (PMU) របស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំហានទី ២ អង្គភាពគ្រប់គ្រងគម្រោង នឹងពិនិត្យមើលលើសុពលភាពសំណើ ដោយពិនិត្យមើលលើឯកសារដែលបានដាក់ស្នើឡើង និងចុះធ្វើទស្សនកិច្ចដល់ទីកន្លែង ។ បន្ទាប់មក អង្គភាពគ្រប់គ្រងគម្រោង នឹងពិនិត្យជ្រើសរើសគម្រោងដោយប្រើព័ត៌មានដែលទទួលបានពីដំណាក់កាលពិនិត្យលើសុពលភាព និងប្រើប្រាស់លក្ខណៈវិនិច្ឆ័យជាប់/ធ្លាក់ ។ អង្គភាពគ្រប់គ្រងគម្រោង នឹងដាក់សំណើគម្រោងបណ្តុះបណ្តាលដែលបានចម្រាញ់ ជូនទៅគណៈកម្មាធិការជ្រើសរើស ដើម្បីធ្វើការវាយតម្លៃដោយផ្អែកលើតារាងពិន្ទុដែលមានលក្ខណៈស្តង់ដារមួយ។ ជំហានទី ៣ គណៈកម្មាធិការជ្រើសរើសនឹងបញ្ជូនបញ្ជីសំណើគម្រោងបណ្តុះបណ្តាល ដែលបានជ្រើសរើសទៅឱ្យភ្នាក់ងារប្រតិបត្តិ (EA) ដើម្បីធ្វើការអនុម័តចុងក្រោយ។ ជំហានទី ៤ អង្គភាពគ្រប់គ្រងគម្រោងនឹងធ្វើការបង្ហាញបញ្ជីសំណើគម្រោងបណ្តុះបណ្តាលដែលទទួលបានជោគជ័យដល់សាធារណជន។ហើយជំហានទី ៥ ភាគីជាម្ចាស់សំណើគម្រោងដែលទទួលបានជោគជ័យទាំងអស់ នឹងត្រូវបានអញ្ជើញឱ្យមកចុះហត្ថលេខាលើកិច្ចសន្យាបណ្តុះបណ្តាលជំនាញជាមួយអង្គភាពគ្រប់គ្រងគម្រោងមូលនិធិហើយការអនុវត្តគម្រោងបណ្តុះបណ្តាលអាចចាប់ផ្តើមដំណើរការបាន។

ការបង្ហាញអំពីនីតិវិធីដាក់ពាក្យស្នើសុំសំណើគម្រោង។

Image 5 step

ការទទួលពាក្យ និងកាលបរិច្ឆេទបិទសម្រាប់ការដាក់សំណើគម្រោងបណ្តុះបណ្តាល

ការទទួលយកសំណើរគឺចាប់ពីថ្ងៃទី xxxxxx​​ រហូតដល់ថ្ងៃទី xxxxxx ឆ្នាំ xxxx ។ សូមបញ្ជូនសំណើររបស់អ្នកជាអេឡិចត្រូនិចទៅអេសអេហ្វអេអេ។ ភី។ អេ។ ភី (info@sdfcambodia.org) ។ អ្នកដាក់ពាក្យសុំក៏អាចដាក់សំណើរសុំនេះគ្រប់ពេលវេលាដែលនឹងត្រូវពិនិត្យឡើងវិញលើករណីនីមួយៗ។ គំរូនៃសំណើនេះត្រូវបានភ្ជាប់ជាមួយគោលការណ៍ណែនាំនេះ។

សេចក្តីផ្តើម: អំពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) - គម្រោងសាកល្បង

អំពីមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) គឺជាឧបករណ៍គោលនយោបាយថ្មីដែលត្រូវបានគេមើលឃើញថា ជាវេទិកាផ្តល់ហិរញ្ញប្បទានដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ការអភិវឌ្ឍន៍ជំនាញប្រកបដោយនិរន្តភាព និង ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជំនាញ។ គម្រោងនេះមានគោលបំណងបង្កើនប្រសិទ្ធភាពផ្តល់មូលនិធិ សាធារណៈនិងជម្រុញគម្រោងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនក្នុងការកាត់បន្ថយគម្លាត ជំនាញក្នុង កិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់និងបង្កើតការងារសមរម្យដើម្បីសម្រេច បាននូវចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។

មូលនិធិនេះ មានរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨-២០២១ ហើយត្រូវបានគ្រប់គ្រងដោយអង្គភាពគ្រប់ គ្រងគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ អភិវឌ្ឍន៍ ក្រសួងពាក់ព័ន្ធនានា ដូចជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជន និង កីឡា ជាដើម ក៏ដូចជាសមាគមធុរកិច្ចផងដែរ។

អាទិភាពនិងក្រុមគោលដៅ

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នឹងផ្តោតលើវិស័យអាទិភាពចំនួន ៥ គឺវិស័យកម្មន្តសាល សំណង់ បច្ចេកវិទ្យាទូរគមនាគមន៍ និងព៌តមានវិទ្យា អគ្គីសនី និងវិស័យទេសចរណ៍។ លើសពីនេះទៀត មូលនិធិនេះអាចបំពេញទៅលើវិស័យផ្សេងទៀត ដែលមានតម្រូវការកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ហើយកំពុងរីកចំរើន និងរួមចំណែកដល់ការធ្វើពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា (សម្រាប់ព័ត៌មានលំអិតស្តីពីលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស សូមមើលលក្ខណៈវិនិច្ឆ័យ ស្តីពីការជ្រើសរើសសម្រាប់គម្រោងបណ្តុះបណ្តាលភាពជាដៃគូរបស់វិស័យសាធារណៈ និងឯកជន (PPP) ដែលមានភ្ជាប់ជាមួយគោលការណ៍ណែនាំនេះ)។ មូលនិធិនេះ ផ្តោតលើគម្រោងបណ្តុះបណ្តាលបង្កើនជំនាញវិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញសិស្ស-និស្សិតដែលត្រូវបណ្តុះបណ្តាលត្រៀមចូលទីផ្សារពលកម្ម ដើម្បីធ្វើការកែលំអ ជំនាញផ្នែកទន់ និងជំនាញបច្ចេកទេសនៃកម្លាំងពលកម្មនៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត មូលនិធិនេះ អាចត្រូវបានប្រើប្រាស់សម្រាប់បង្កើនជំនាញនិយោជិតដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនបរទេស និងក្នុង ស្រុកនៅប្រទេសកម្ពុជា ឬដើម្បីផ្តល់ការបណ្តុះបណ្តាលដល់កម្លាំងពលកម្មថ្មី ដើម្បីឱ្យពួកគេត្រៀមខ្លួនបានល្អប្រសើរ សម្រាប់ត្រៀមចូលទីផ្សារពលកម្មនាពេលអនាគត។ លើសពីនេះទៀត មូលនិធិជាតិអភិវឌ្ឍន៍ជំនាញ ក៏ផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលគ្រូ ឧទ្ទេស (ToT) ដែលបច្ចុប្បន្នកំពុងធ្វើការនៅតាមសាលារៀន និងក្រុមហ៊ុន ដើម្បីឱ្យពួកគេអាចធ្វើបច្ចុប្បន្ន ភាពចំណេះដឹង និងជំនាញរបស់ពួកគេផងដែរ។ អាទិភាព នឹងត្រូវបានផ្តល់ដល់គម្រោងបណ្តុះបណ្តាលណាដែលត្រូវបានរៀបចំឡើង និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសរួមគ្នារវាងសាលាបណ្តុះបណ្តាល/អ្នកបណ្ដុះបណ្ដាល និងក្រុមហ៊ុន ដែលផ្តល់ការអនុវត្តជាក់ស្តែងច្រើន នៅតាមសហគ្រាស/កន្លែងធ្វើការ។ អាទិភាព ក៏នឹងត្រូវបានផ្តល់ឱ្យដល់កម្មវិធីបណ្តុះបណ្តាលណាដែលមានការចូលរួមចំណែកចែករំលែកការចំណាយផ្នែកហិរញ្ញវត្ថុជាថវិកា និងជាទ្រព្យផ្សេងទៀតច្រើន ដោយសាលាបណ្តុះបណ្តាល និងក្រុមហ៊ុនផងដែរ។

អ្នកណាអាចដាក់ពាក្យបាន។

គម្រោងសាកល្បងរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺបើកទូលាយដល់ក្រុមហ៊ុន សហគ្រាស និង រោងចក្រក្នុងប្រទេសកម្ពុជា ឬអ្នកដែលមានផែនការធ្វើវិនិយោគនៅក្នុងប្រទេសដែលបានចុះបញ្ជីជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន និងសាលាបណ្តុះបណ្តាលទាំងអស់នៅក្នុងវិស័យអាទិភាពដែលបាន បង្ហាញខាងលើ មានសិទ្ធិទទួលបានមូលនិធិនេះដោយមិនគិតពីទំហំ ឬភាពជាម្ចាស់របស់ពួកគេឡើយ។

អាទិភាពសម្រាប់ការទទួលសំណើគម្រោងជុំទី ២ នេះ នឹងត្រូវផ្តល់ជូនដល់សហគ្រាសធុនតូច និងមធ្យម។ ពួកគេ អាចដាក់សំណើដោយខ្លួនឯង ឬតាមរយៈសមាគមអាជីវកម្ម។ អាទិភាព ក៍នឹងត្រូវបានផ្តល់ជូនដល់អ្នកផ្តល់ការបណ្តុះបណ្តាលតាមសាលា និងតាមមូលដ្ឋានផងដែរ ។ ពួកគេ អាចជាសាលាបណ្តុះបណ្តាលសាធារណៈ ឬឯកជន / អ្នកផ្តល់ការបណ្តុះបណ្តាល ឬអង្គការក្រៅរដ្ឋា ភិបាល។ ការដាក់សំណើគម្រោងបណ្តុះបណ្តាលសម្រាប់ទទួលបានមូលនិធិនេះ តម្រូវឱ្យក្រុមហ៊ុន និង សាលាបណ្តុះបណ្តាលមានការសហការណ៍រួមគ្នាទៅវិញទៅមក។ គេតម្រូវឱ្យក្រុមហ៊ុន និងសាលាបណ្តុះ បណ្តាលដែលទទួលបានមូលនិធិនេះ ចេញវិញ្ញាបនបត្រសម្រាប់សិក្ខាកាមដែលបានចុះហត្ថលេខារួមគ្នា ដោយក្រុមហ៊ុន និងសាលាបណ្តុះបណ្តាល ឬលិខិតបញ្ជាក់ផ្សេងទៀតដែលចេញដោយក្រសួងដែលមាន ចែងក្នុងក្របខ័ណ្ឌគុណវុឌ្ឍិ (CQF) របស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន និងសាលាបណ្តុះបណ្តាល អាចដាក់ពាក្យស្នើសុំគម្រោងបណ្តុះបណ្តាលលើសពីមួយ។

ប្រភេទនៃការបណ្តុះបណ្តាលជំនាញ និងរយៈពេលដែលគម្រោងអាចអនុវត្ត

គម្រោងបណ្តុះបណ្តាលដែលមានសិទ្ធិទទួលបានមូលនិធិនេះ គឺសម្រាប់ទាំងជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញផ្នែកទន់ ហើយរយៈពេលអាចមានរហូតដល់ ១៨ ខែ។

តម្លៃឯកតានៃការបណ្តុះបណ្តាល

សំណើគម្រោងនេះ ត្រូវបង្ហាញពីតម្លៃសម្រាប់សិស្ស-និស្សិតម្នាក់ៗដែលមិនឱ្យលើសពី ៨,០០០,០០០ រៀល / ក្នុងសិស្ស-និស្សិតម្នាក់ / វគ្គ (២,០០០ ដុល្លារ / ក្នុងសិស្ស-និស្សិតម្នាក់ / វគ្គ)។ ចំនួនសិស្ស-និស្សិតអប្បបរមានៃវគ្គបណ្តុះបណ្តាលគឺមាន ១២ នាក់។

ការចំណាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងចំណាយដែលមិនមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់

គេអាចប្រើប្រាស់មូលនិធិនេះ ដើម្បីគ្របដណ្តប់លើចំណាយប្រតិបត្តិការសម្រាប់ការបណ្តុះបណ្តាល ដូចជា ប្រាក់ខែ និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបណ្តុះបណ្តាល ប្រាក់ឧបត្ថម្ភសម្រាប់សិស្ស-និស្សិត សម្ភារបណ្តុះបណ្តាល ការប្រើប្រាស់ទឹក ភ្លើង និងថ្លៃចំណាយរដ្ឋបាលផ្សេងៗទៀត ។ គេមិនអាចប្រើប្រាស់មូលនិធិនេះ សម្រាប់ការវិនិយោគមូលធន ដូចជា ការសាងសង់អគារ ឬការទិញឧបករណ៍បណ្តុះបណ្តាលឡើយ ។

ភាសាសម្រាប់ការរៀបចំសំណើគម្រោងបណ្តុះបណ្តាល

គេអាចរៀបចំសំណើគម្រោងបណ្តុះបណ្តាល ជាភាសាខ្មែរ ឬភាសាអង់គ្លេស ។

តម្រូវការរបាយការណ៍

ចំពោះសំណើគម្រោងបណ្តុះបណ្តាល ដែលទទួលបានជោគជ័យ គេនឹងតម្រូវឱ្យអនុវត្តតាមតម្រូវការនៃការពិនិត្យតាមដាន ដែលរួមមានរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តការបបណ្តុះបណ្តាល និងរបាយការណ៍ហិរញ្ញវត្ថុដែលនឹងត្រូវបានបង្ហាញនៅក្នុងកិច្ចសន្យាបណ្តុះបណ្តាលរវាងអង្គភាពគ្រប់គ្រងគម្រោង SDF និងអ្នកផ្តល់សេវាបណ្តុះបណ្តាលរួមគ្នា។ ទម្រង់គំរូរបាយការណ៍ នឹងត្រូវបានផ្តល់ជូន។

នៅចុងបញ្ចប់នៃគម្រោងនេះ គម្រោងបណ្តុះបណ្តាល នឹងត្រូវបានគេធ្វើការវាយតម្លៃដោយផ្អែកលើសូចនា-ករសមិទ្ធកម្មសំខាន់ៗ (KPI) ដូចខាងក្រោម៖

សូចនាករសមិទ្ធកម្មសំខាន់ៗ ក្រុមហ៊ុនអាជីវកម្មធន់ធំ ក្រុមហ៊ុនអាជីវកម្មធន់តូច និងមធ្យម
អត្រាបោះបង់ការសិក្សា ≤២០% នៃចំនួនសិស្ស-និស្សិតដែល បានចុះឈ្មោះចូលរៀន ≤២០% នៃចំនួនសិស្ស-និស្សិតដែល បានចុះឈ្មោះចូលរៀន
អត្រាមានការងារធ្វើ (សម្រាប់វគ្គបណ្តុះបណ្តាល សិស្ស-និស្សិតត្រៀមចូល ទីផ្សារពលកម្មតែប៉ុណ្ណោះ ) ≥ ៧៥% នៃសិស្សដែលបញ្ចប់ការ សិក្សា ទទួលបានការងារធ្វើជាផ្លូវការ នៅតាមក្រុមហ៊ុន ក្នុងរយៈពេល ៣ ខែ បន្ទាប់ពីបញ្ចប់ការសិក្សាលើ ជំនាញ ពាក់ព័ន្ធ ≥ ៧៥% នៃសិស្សដែលបញ្ចប់ការ សិក្សា ទទួលបានការងារធ្វើជាផ្លូវការ នៅតាមក្រុមហ៊ុន ក្នុងរយៈពេល ៣ ខែ បន្ទាប់ពីបញ្ចប់ការសិក្សាលើ ជំនាញ ពាក់ព័ន្ធ
ប្រាក់ខែរបស់សិស្ស-និស្សិតបន្ទាប់ពីរៀនចប់បាន រយៈពេល ៣ ខែ
- វគ្គបណ្តុះបណ្តាលបំប៉ន
- វគ្គបណ្តុះបណ្តាលសិស្សនិស្សិតដែលត្រៀមចូលទីផ្សារពលកម្ម


≥១០% នៃប្រាក់ខែបច្ចុប្បន្ន
≥ ១១០% នៃប្រាក់ឈ្នួលអប្បបរមា របស់និយោជិតរោងចក្រកាត់ដេរ និងស្បែកជើង (គិតតែទៅលើប្រាក់ ខែមូលដ្ឋានប៉ុណ្ណោះ)


≥១០% នៃប្រាក់ខែបច្ចុប្បន្ន
≥ ១១០% នៃប្រាក់ខែយោង ១៥០ ដុល្លារ (គិតតែទៅលើប្រាក់ខែមូលដ្ឋានប៉ុណ្ណោះ)

ផែនការទម្លាក់ថវិកា

១. ១០% បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាគម្រោង

២. ៤០% បន្ទាប់ពីការដាក់ជូនពិនិត្យនូវបញ្ជីឈ្មោះគ្រូ បញ្ជីឈ្មោះសិស្ស-និស្សិត និងកាលវិភាគបណ្តុះ បណ្តាល។

៣. ៣០% បន្ទាប់ពីការបណ្ដុះបណ្ដាលបានពាក់កណ្ដាល ហើយអត្រាបោះបង់ការសិក្សារបស់សិស្ស-និស្សិតមានកម្រិតក្រោម ២០% និង ក) ការដាក់ជូនពិនិត្យលើរបាយការណ៍វឌ្ឍនភាពស្តីពីការបណ្ដុះ បណ្ដាល និង ខ) បញ្ជីសម្ភារបណ្ដុះបណ្ដាលដែលមានឯកសារថតចម្លង ឬឯកសារច្បាប់ចម្លងទន់ (soft copy)។

៤. ២០% បន្ទាប់ពីបានសម្រេចនូវសូចនាករសមិទ្ធកម្មសំខាន់ៗ (KPI) ចំនួន ៣ (អត្រាបោះបង់ការសិក្សា អត្រាមានការងារ អត្រាប្រាក់បៀវត្ស) ដែលបានបញ្ជាក់នៅក្នុងសំណើដែលនឹងត្រូវបានផ្ទៀងផ្ទាត់ដោយ SDF។

កំណត់សម្គាល់៖ ផែនការទម្លាក់ថវិកា អាចមានការផ្លាស់ប្តូរដោយផ្អែកទៅតាមប្រភេទនៃគម្រោងបណ្តុះបណ្តាលនីមួយៗ។


អ្នកទទួលហិរញ្ញប្បទាន

ការទម្លាក់ថវិកា នឹងត្រូវបានផ្តល់ជូនតែចំពោះបុគ្គលតំណាងស្របច្បាប់ប៉ុណ្ណោះ គឺមិនផ្តល់ជូនបុគ្គលទេ។ ការទម្លាក់ថវិកា នឹងត្រូវបានផ្តល់ជូនទាំងសាលាបណ្តុះបណ្តាល/អ្នកផ្តល់សេវាបណ្តុះបណ្តាល និងក្រុម ហ៊ុននានា ដោយយោងទៅលើការចំណាយដែលបានព្រមព្រៀងគ្នានៅក្នុងសំណើគម្រោងបណ្តុះបណ្តាល ។


ទំនាក់ទំនងសម្រាប់ការសាកសួរបន្ថែម

ប្រសិនបើមានសំនួរ សូមទាក់ទងមកកាន់ការិយាល័យមូលនិធិជាតិអភិវឌ្ឍន៍ជំនាញ (SDF) តាមរយៈបណ្តាញទំនាក់ទំនងខាងក្រោមនេះ៖

• ទូរស័ព្ទ: ០១២ ៦៣៥ ២៩៤

• Telegram: ០២៣ ៩០១ ៥៨៣

• អុីម៉ែល:info@sdfcambodia.org


ទាញយកទំព័រទាំងមូលជា PDF