Swisscontact សាទរចំពោះសមិទ្ធផល និងគាំទ្រមូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ) ក្នុងការជម្រុញ និងលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍជំនាញដែលត្រូវនឹងទីផ្សារការងារបច្ចុប្បន្ន។
2023-08-25
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣, Swisscontact បានស្នើសុំ ម.អ.ជ. ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាក្នុងគោលបំណងស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងសមិទ្ធផលនានាក្នុងពេលកន្លងមករបស់ ម.អ.ជ ។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គី សុខគីម នាយកប្រតិបត្តិ ម.អ.ជ. និង លោក Manish Pandey នាយកប្រចាំតំបន់របស់ Swisscontact។ ជាលទ្ធផល Swisscontact បានស្នើសុំឱ្យ ម.អ.ជ ចែករំលែកបទពិសោធន៍ជោគជ័យអំពីកិច្ចការអភិវឌ្ឍជំនាញដល់ប្រទេសនៅក្នុងតំបន់។ ជាការឆ្លើយតប ម.អ.ជ សូមស្វាគមន៍ក្នុងការចែករំលែកនូវបទពិសោធន៍ជោគជ័យជូនប្រទេសនៅក្នុងតំបន់ ហើយក៏ចង់រៀនសូត្របន្ថែមពីប្រទេសទាំងនោះផងដែរ ដោយ ម.អ.ជ នឹងធ្វើទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីជាដើម។