មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ) ចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញរបស់សហគ្រាសធុនតូច និងមធ្យមក្នុងគោលដៅបង្កើនផលិតភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។

2023-08-25
Responsive image
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣, លោក គី សុខគីម នាយកប្រតិបត្តិ ម.អ.ជ បានចូលរួមសិក្ខាសាលាស្តីពី “ការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ-១៩“ ដែលរៀបចំដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។ ក្នុងកម្មវិធីសិក្ខាសាលានោះ FASMEC ក៏បានផ្តល់ជូនលិខិតសរសើរដល់ ម.អ.ជ ដែលកន្លងមក បានគាំទ្រការអភិវឌ្ឍជំនាញរបស់ SME ដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។ គួរបញ្ជាក់ផងដែរថា ម.អ.ជ បានសហការជាមួយ FASMEC បង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញ “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ”។ កម្មវិធីអភិវឌ្ឍន៍ជំនាញនេះ មានសិក្ខាកាមចូលរួមចំនួន ៦២៥នាក់ (ស្ត្រី ២៥០ នាក់) ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមមកពី ២៥ រាជធានី- ខេត្ត។