កិច្ចប្រជុំពិភាក្សា ស្តីពីការគាំទ្រសមាគមសហគ្រិនស្រ្ដីកម្ពុជា (CWEA) និង សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ក្នុងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)។
2023-08-17
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) និង CWEA រួមជាមួយ CPMEC បានរៀបចំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ និងសិក្សាពីតម្រូវការជំនាញ ក្នុងគោលដៅរៀបចំសំណើគម្រោងអភិវឌ្ឍន៍ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ SMEs នៅកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គី សុខគីម នាយកប្រតិបត្តិ ម.អ.ជ. និង លោកជំទាវឧកញ៉ា កែវ មុំ ប្រធាន CWEA និង CPMEC។ ជាលទ្ធផល ម.អ.ជ. និង CWEA និង CPMEC បានឯកភាពគ្នាក្នុងការកំណត់អនុវិស័យ និងប្រភេទអាជីវកម្មរបស់ SMEs និងរៀបចំសំណើអភិវឌ្ឍន៍ជំនាញដើម្បីស្នើសុំថវិកាពី SDF។ #SkillsDevelopmentFund #SDF #CWEA #CPMEC